













ក្រសួងអប់រំ យុវជន និងកីឡា នៅល្ងាចថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងបន្ទាន់មួយ ដោយសម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ជាបណ្ដោះអាសន្ន រយៈពេល០២សប្តាហ៍ នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្ដាល។
ការផ្អាកនេះដោយសារកង្វះព័ត៌មាន និងកិច្ចសហការពីសំណាក់មាតាបិតា និងអ្នកអាណាព្យាបាល ដែលមានការពាក់ព័ន្ធ ក្រសួងអប់រំ យុវជន និងកីឡា មិនមានលទ្ធភាពប្រមូលព័ត៌មានបានគ្រប់ជ្រុងជ្រោយពីមាតាបិតា និងអ្នកអាណាព្យាបាលចំនួនប្រមាណ ៩០០នាក់ ដែលបានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាមួយ គណៈប្រតិភូនៃប្រទេសហុងគ្រី និងដែលមានកូនចៅសិក្សា នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។
>> ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសាលារៀន និងរីករាលដាលក្នុងសហគមន៍ និងដើម្បីរង់ចាំលទ្ធផលនៃការធ្វើតេស្តរកវីរុសកូវី-១៩ ព្រមទាំងទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡាសម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សា សាធារណៈ និងឯកជន ជាបណ្ដោះអាសន្ន រយៈពេល ០២ សប្តាហ៍ នៅរាជធានីភ្នំពេញ និងទីរួមខេត្ត កណ្ដាល ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។
>> គ្រឹះស្ថានសិក្សាត្រូវបន្តដំណើរការ បង្រៀន និងរៀនតាមប្រព័ន្ធ អេឡិចត្រូនិក។
គណិតវិទ្យា : មេរៀនសង្ខេបគណិតវិទ្យា និងលំហាត់គំរូ សម្រាប់ជាជំនួយដល់សិស្សថ្នាក់ទី ១២
រូបវិទ្យា : រូបវិទ្យាទី១២មេរៀនសង្ខេបនិងលំហាត់គំរូសម្រាប់ជាជំនួយសិស្សថ្នាក់ទី ១២
គីមីវិទ្យា : គីមីវិទ្យាទី១២មេរៀនសង្ខេបនិងលំហាត់គំរូសម្រាប់ជាជំនួយសិស្សថ្នាក់ទី ១២
ជីវវិទ្យា : ជីវវិទ្យាទី១២មេរៀនសង្ខេបនិងលំហាត់គំរូសម្រាប់ជាជំនួយសិស្សថ្នាក់ទី ១២
តេស្តគណិតវិទ្យាថ្នាក់ទី១២ (រយៈពេល ១២០នាទី ពិន្ទុ ១២៥)
សេចក្ដីណែនាំ ៖
>> ចំពោះសំណួពហុជ្រើសរើស ត្រូវជ្រើសយកតែចម្លើយត្រឹមត្រូវតែមួយគត់។
>> លំហាត់ចម្លើយខ្លី ត្រូវសរសេរតែចម្លើយចុងក្រោយដែលសម្រួលរួច។
ចុចទីនេះដើម្បីចូលរួមតេស្ត
>> កម្រងវិញ្ញាសាគណិតវិទ្យា ប្រឡងជ្រើសរើសសិស្សពូកែ
>> មានវិញ្ញាសាប្រឡងជ្រើសរើសសិស្សពូកែថ្នាក់ជាតិ និង វិញ្ញាសាប្រឡងជ្រើសរើសសិស្សពូកែប្រចាំរាជធានី